បាត់ដំបង៖ នគរបាលស្រុកសំឡូត បង្រ្កាបករណីគ្រឿង​ញៀ​ន​មួយករណី ឃាត់ខ្លួ​នមុខសញ្ញារក្សាទុកគ្រឿងញៀនចំនួន០៣នាក់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២​០​២២វេលា​ម៉ោង១៨ និង៣០នាទី។

​អធិការនគរបាលស្រុកសំឡូត​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល សំឡូត នៃអធិការដ្ឋាននគរបាលស្រុ​ក ចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​០១ករណី និងឃាត់ខ្លួនបានជនសង្ស័យចំនួ​ន០២នាក់ ។

ជនសង្ស័យទី១ មានឈ្មោះ ញឹម សេងហុង ហៅឌុល ភេទប្រុស អាយុ​២០​ឆ្នាំ មានទីលំនៅភូមិឆករកា ឃុំសំឡូ​ត ស្រុកសំឡូតខេត្តបាត់​ដំបង ជា​អ្ន​ក​រក្សាទុ​កគ្រឿងញៀន។ និងទី២.​ឈ្មោះ សួន ធា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង អ្នករ​ក្សាទុកគ្រឿងញៀន។

ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន០៣ថង់ ទម្ងន់០,៦៨ក្រាមសង្ស័យជាសារធាតុញៀន ,ទូរស័ព្ទដៃ១គ្រឿង ,ម៉ូតូម៉ាកហុងដាឌ្រីមចំនួន០២គ្រឿង មួយគ្រឿង ពាក់ស្លាកលេខប៉ៃលិន 1A-2672  និងមួយគ្រឿងទៀត ស៊េរីឆ្នាំ2019 ពាក់ស្លាកលេខបាត់ដំបង 1-AG 7886 ។

តាមចម្លើយរបស់ជនសង្ស័យទាំងពីរ និងដោយបានការអនុញ្ញាតពីឯក​ឧត្តម កែវ សុជាតិ ព្រះរាជអា​ជ្ញា នៃ​អយ្យការអមសាលាដំបូងខេត្តបា​ត់ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ ដោយចាប់ឃាត់ខ្លួនជនសង្ស័​យបា​នចំ​នួន០១នាក់ទៀតនៅថ្ងៃទី១​៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២វេលាម៉ោង៨និង​០០​​នាទី នៅចំណុច ភូមិឆករកា ឃុំសំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបងជន​សង្ស័​យឈ្មោះ ឯក សំ ភេទស្រី អា​យុ​​៤៨ ឆ្នាំ មានទីលំនៅចំណុច ផ្ទះលេ​ខ​១២៨ ក្រុមទី០៥ ភូមិឆករកា ឃុំសំ​ឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង  ត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំក៏សាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ សង្គម

Share.