បាត់ដំបង៖ យុវជនមួយរូបបានយកកូនកាំបិតចាក់ទៅគូរសង្សារ បណ្តាលឲ្យស្លាប់ក្នុងផ្លុកឈាម ដោយសារតែភ្លើងប្រចណ្ឌ ថាសង្សារខ្លួនបានទៅស្រាលាញ់ស្រីដូចគ្នា កាលពីវេលាម៉ោង៧.៣០នាទីយប់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតនៅចំណុចភូមិទំនប់ (ក៥) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ហុង ហ៊ាន ភេទប្រុសអាយុ៣៩ ឆ្នាំ ស្នាក់នៅភូមិទំនប់(ក៥) សង្កាត់/ក្រុងប៉ោយប៉ែត ដែលបានចាក់សម្លាប់ស្រ្តីជាសង្សាររបស់ខ្លួន ឈ្មោះ រី រឿង អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ព្រោះតែភ្លើងប្រចណ្ឌ។

ក្រោយកើតហេតុ កងកម្លាំងដឹកនាំដោយលោកវរៈសេនីយ៍ឯក សៅ សារឿន អធិការគរបាលក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗ ព្រមទាំងវត្ថុតាងកូនកាំចុងស្រួចដែលធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះបណ្តាលស្លាប់ ហើយត្រូវបានបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។
តាមចម្លើយជនសង្ស័យបានសារភាពថា មូលហេតុដែលចាក់សម្លាប់ស្ត្រីរងគ្រោះដែលជាសង្សា ព្រោះតែភ្លើងប្រចណ្ឌទើបទំនាស់ពាក្យសំដី ហើយស្ត្រីរងគ្រោះបានជេរបញ្ចរខ្លួន ទើបខ្លួនទ្រាំលេងបានយកកាំចុងស្រួច ចាក់ទៅ លើជនរងគ្រោះបណ្តាលស្លាប់ភ្លាមៗនិងកន្លែង។

ហើយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សង្គម

