ភ្នំពេញ ៖  បុរស ជាកម្មករ សំណង់ ម្នាក់ បាន ធ្វើ អត្តឃាតដោយចង-កសម្លាប់ ខ្លួន ជាប់ ជាមួយ ធ្នឹម ដំបូល កម្ពស់ ប្រមាណ ជាង១០ម៉ែត្រ ពីដី  សង្ស័យ មាន វិបត្តិ ផ្លូវ ចិត្។ហេតុការណ៍នេះ បង្កឲ្យមាន ការភ្ញាក់ ផ្អើល ឡើងកាល ពី វេលាម៉ោង ៩និង ១០នាទីយប់  ថ្ងៃទី ២០ខែធ្នូ ឆ្នាំ ២០២២ត្រង់ចំណុច  ការដ្ឋាន សំណង់ (ប្រភេទ ផ្ទះ វីឡា វាយចោលធ្វេីជា ឃ្លាំង )តាមបណ្ដោយ ផ្លូវ ៥៦៦កែងនិងផ្លូវ ៣១៧  ក្នុងសង្កាត់ បឹងកក់ ទី ២  ខណ្ឌ ទួលគោក ។

ជនរងគ្រោះ មាន ឈ្មោះ  ភួង  ភី  ហៅតយ  អាយុ៣៥ឆ្នាំ  ជាកម្មករ សំណង់  ស្នាក់នៅ កន្លែង កេីតហេតុ  មាន ស្រុក កំណើត នៅភូមិ ដូង  ឃុំជ្រៃ  ស្រុកកំពង់ ត្របែក  ខេត្ត ព្រៃវែង។

តាមប្រភព ព័ត៌មាន ពី កម្មករ សំណង់ ដែល ស្នាក់នៅ ក្នុង ការដ្ឋាន សំណង់ ជាមួយ ជនរងគ្រោះ បាន រៀបរាប់ ប្រាប់ឲ្យដឹងថា  ជនរងគ្រោះ ទេីប តែ មក ធ្វេីការបានរយៈពេល ពីរ ទៅ បី ថ្ងៃ ប៉ុណ្ណោះ  ហេីយ ជន រងគ្រោះ ក៏ ជា មនុស្ស មិន សូវ មាត់កជាមួយអ្នករួមការងារនោះឡើយ។ កន្លងមក នៅ ពេល យប់ គឺមាន  កម្មករ ប្រមាណ បី ទៅបួន នាក់ រួម ជាមួយ ជនរងគ្រោះ ស្នាក់នៅ និង មេីល ការ ខុសត្រូវ សំភារៈ នៅ ក្នុង ការដ្ឋាន។នៅ ល្ងាច ថ្ងៃ កេីតហេតុ  បន្ទាប់ ពី ជនរងគ្រោះ បាន បញ្ចប់ ពីការងារ  គេសង្កេតឃេីញ ជនរងគ្រោះ បាន និយាយ ទូរស័ព្ទ យ៉ាង យូរ  តែមិន ដឹង ជា និយាយ ជា មួយ អ្នក ណា នោះទេ ដែលហាក់ខុសប្លែកពីថ្ងៃកន្លងមកដែលគេឃើញ ជនរងគ្រោះធ្លាប់និយាយតែរយៈពេលខ្លីតែប៉ុណ្ណោះ។

បន្ទាប់ ពី ជនរងគ្រោះ ឈប់ និយាយ ទូរស័ព្ទ  ក៏ ស្ងាត់ មិន ឃេីញ ជនរងគ្រោះ ចុះ មក ហូប បាយជាមួយ កម្មករ ផ្សេង ទៀតឡើយ ។ លុះដល់វេលា កេីតហេតុ ក៏មានកម្មករ ម្នាក់ បាន ដេីរ ទៅ មេីល កន្លែង ដែលជនរងគ្រោះសំរាក នៅ ឯជាន់ ទី ១  តែ មិន ឃេីញ ជនរងគ្រោះ ហេីយ ក៏ បាន នាំ គ្នា ដេីរ រក មេីល  រួចក៏ បាន ប្រទះ ឃេីញ ជនរងគ្រោះ បាន យក ខ្សែ ចង-ក សម្លាប់ ខ្លួន ជាប់ ជាមួយ ធ្នឹម ដំបូល ដែល មាន កម្ពស់ ប្រមាណ ជាង ១០ម៉ែត្រ ពី ដី ស្លាប់បាត់ទៅ ហេីយ ។ ហេតុការណ៍នេះបានធ្វើឲ្យកម្មករក្នុងការដ្ឋានមានការភ្ញាក់ ផ្អើល និង រាយការណ៍ ជូន សមត្ថកិច្ច ចុះមក ធ្វើអន្តរាគមន៍ ។

បេីតាម ប្រភព ពី សាច់ញាតិ ជនរងគ្រោះ បាន ឲ្យ ដឹង ថា ជនរងគ្រោះ មិន ទាន់ មាន ប្រពន្ធ កូន នៅឡើយ  ហើយ នៅ ពេល ថ្មី ៗកន្លង មក ជនរងគ្រោះ បានមាន ទំនាក់ទំនង  ជាមួយ ស្ត្រី ម្នាក់ តែ ក៏មិន ដឹង ថា ទំនាក់ទំនង របស់ ពួក គាត់ យ៉ាង ណា នោះដែរ។

ក្រោយ ពេលកេីត សមត្ថកិច្ច ជំនាញ កោសល្យវិច័យ ក៏បាន ធ្វើការ ត្រួតពិនិត្យ ទៅ លេី សពជន រងគ្រោះ ឃេីញ ថា ជនរងគ្រោះ ពិត ជា ស្លាប់ ដោយសារចង-កសម្លាប់ ខ្លួន ពិត ប្រាកដ មែន ។ បន្ទាប់ ពីសមត្ថកិច្ច ត្រួតពិនិត្យ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ ឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាម ប្រពៃណី នៅ ឯខេត្ត ព្រៃវែង ៕

អត្ថបទ៖ត្រយងតូច

Share.