ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំមួយ នៅ ចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយរកឃើញថ្នាំ ញៀន ចំនួ ន៣៤បាវ មានទម្ងន់រហូតដល់៨៨៤គីឡូក្រាម ចាប់តាំងពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ សមត្ថកិច្ចឃាត់ខ្លួ នមនុស្សប្រុស ស្រីសរុប១០នាក់ បុរសជនជាតិខ្មែរ២នាក់ និងជនជាតិចិនចំនួន ៨នាក់។

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះសីហនុ ដែលដឹកនាំប្រតិបត្តិការ នៃការចុះ បង្ក្រាប ករណីជួញដូរគ្រឿងញៀននេះ បានឱ្យដឹងថា៖ «ប្រតិបត្តិការនេះ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម នាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សី ហនុ ដោយមានការសម្របសម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារងអយ្យការអម សាលា ដំបូង ខេត្តព្រះសីហនុ ចុះបង្ក្រាប ទីតាំងខាងលើ រកឃើញគ្រឿង ញៀនជិត៩០០គីឡូក្រាម»។

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យពួកគេ រក្សាទុកគ្រឿងញៀនទាំងនេះ គឺគោលបំណង ដើម្បីជួញដូរទៅប្រទេសទី៣ ។
គួរបញ្ជាក់ផងដែរថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ទ្រង់ ទ្រាយធំមួយ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់ លេខ ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន៣៤បាវ ដែលមានទម្ងន់រហូតដល់៨៨៤គីឡូក្រាម។


បច្ចុប្បន្ន សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទាំង១០នាក់ រួមមាន៖ បុរសជាជនជាតិខ្មែរ២នាក់ និងបុរសស្ត្រី ជាជន ជាតិ ចិនចំនួន៨នាក់ រួមទាំងថ្នាំញៀន៨៨៨គីឡូក្រាម ហើយមន្ត្រីជំនាញ កំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលា ការចាត់ការ តាមច្បាប់ ៕

អត្ថបទ៖ ព្រះសីហនុ

Share.