កំពង់ស្ពឺ ៖ រថយន្តហុីណូទ្រុង ដឹកឥដ្ឋមួយគ្រឿង បើកលឿនជ្រុលធ្លាកផ្លូវ ក្រឡាប់ចូលប្រឡាយ ចាក់ឥដ្ឋចោលពេញផ្លូវ រងរបួសមនុស្ស២នាក់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវលេខ១០៩ ត្រង់ចំណុចភូមិតាំងគម្ពីរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ដដឹកឥដ្ឋ០១គ្រឿង ម៉ាកហ៊ីណូ ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ប៊ុន ថៃ ភេទប្រុស អាយុ២៥ឆ្នាំ រួមដំណើរជាមួយ ឈ្មោះព្រូ ម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកទាំងពីរនាក់ រស់នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ រថយន្តបានបើកបរតាមបណ្តោយផ្លូវលេខ១០៩ ពីកើតទៅលិច ល្បឿនលឿន លុះដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ចូលប្រឡាយ បណ្តាលឲ្យខូចខាតដាច់កាឡេ ចាក់ឥដ្ឋចោលពេញផ្លូវ រងរបួស២នាក់ ។
ក្រោយកើតហេតុជនរងគ្រោះ២នាក់ អ្នកបើកបរនិងអ្នករួមដំណើរ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅប៉ុស្តិ៍សំព័រមាស ៕

អត្ថបទ៖តាតុង សែនជ័យ
