ភ្នំពេញ៖បុរសជនជាតិចិនម្នាក់ ត្រូវបាន អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីប្រេីអំពើហិង្សា ទៅលើជនជាតិចិន មួយក្រុមផ្សេងទៀត ដោយសារមូលហេតុ បេីករថយន្ត ប៉ះគ្នាបន្តិចបន្តួច ។ ហេតុការណ៍នេះកេីតឡេីង នៅវេលាម៉ោង ១១:១០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅមុខក្លឹបកម្សាន្ត ណាំបឺណាយនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីទីតាំងកន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញជនជាតិ ចិន ២ក្រុម ជិះរថយន្តស៊េរីទំនើប មិនចាំស្លាកលេខ បេីកបរស្របទិសដៅគ្នា។ ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ មុខក្លឹប ណាំបឺណាយ ក៏បានប៉ះគ្នា បន្តិចបន្តួច ស្រាប់តែ ភាគីទាំងសងខាង ចុះមកពីលេីរថយន្ត មិនព្រមនិយាយគ្នា បេីកឆាកប្រយុទ្ធ វាយតប់គ្នា ទៅវិញទៅមក។ភ្លាមៗនោះក៏មានកម្លាំង អាវុធហត្ថខណ្ឌដូនពេញ ចុះមក ដល់ រត់ចែកជើងគ្នាព្រាត នៅសល់ជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួន។

ក្រោយពេលកេីតហេតុ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ បាននាំជនជាតិចិនម្នាក់នោះយកមកសាកសួរនាំ បន្ថែមជុំវិញហេតុការណ៍ជម្លោះនោះ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.