ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីប្រើអំពើហិង្សា ជាមួយនឹង ជនជាតិចិនដូចគ្នា ក្រោយពីបេីករថយន្ត ប៉ះគ្នាបន្តិចបន្តួច កាលពីវេលាម៉ោង ១១:១០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅមុខក្លឹបកំសាន្ត ណាំបឺណាយ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុគេបានឃើញជនជាតិចិន ២ក្រុម ជិះរថយន្តសេរីទំនើប មិនចាំស្លាកលេខ បេីកបរស្របទិសដៅគ្នា ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ មុខក្លឹប ណាំបឺណាយ បានប៉ះគ្នាបន្តិចបន្តួច ស្រាប់តែ ភាគីទាំងសងចុះមកពីលេីរថយន្ត មិនព្រមនិយាយគ្នា ស្រាប់តែបេីកឆាកប្រយុទ្ធ វាយតប់គ្នា ទៅវិញទៅមកពេញកម្លែងកើតហេតុតែម្តង។ ភ្លាមៗកម្លាំង អាវុធហត្ថខណ្ឌដូនពេញ បានចុះមកដល់ស្រាប់តែ ក្រុមជនទាំងនោះបានរត់ចែកជើងគ្នាព្រាត នៅសល់ជនជាតិចិនម្នាក់ ដែលត្រូវបានសម្ថកិច្ចឃាត់ខ្លួន។

ក្រោយឃាត់ខ្លួនជនជាតិចិន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បាននាំយកមកសាកសួរនាំបន្ថែម ជុំវិញហេតុការណ៍ខាងលេីនេះ៕


អត្ថបទ៖ ទូច វិច្ឆិកា

