កណ្តាល ៖ យុវជនម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចេាចរ បង្កឡើងរវាងរថយន្តសណ្តោងទ្រុងបែន បត់ឆ្លងផ្លូវ ទៅបុកម៉ូតូហុងដាឌ្រីម ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ចំណុចភូមិអង្គតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ឃន បុត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសធ្ងន់ធ្ងរ ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្ត ធុនធំ ម៉ាកហុីណូ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-2032 សណ្តោងទ្រុងបែន ពាក់ស្លាកលេខ ភ្នំពេញ 4A-7095 បានបើក ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ បំណងត្រឡប់ក្រោយ តែជ្រុលទៅបុកកិនម៉ូតូហុងដាឌ្រីម សេរី ២០១៥ពាក់ស្លាកលេខតាកែវ 1N-5689 ជិះដោយជនរងគ្រោះ ពីជើងទៅត្បូង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុកកណ្តាលស្ទឹង ដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.