ក្រសួងអប់រំយុវជននិងកីឡានៅរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២២នេះ បានប្រកាសលទ្ធផលប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី៥ខែធ្នូជាផ្លូវការ។ក្នុងនោះក្រសួងបានបិទប្រកាសនៅតាមមណ្ឌលប្រឡងនានានៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយនិងបន្តបិទផ្សាយនៅតាមបណ្តាខេត្តនៅថ្ងៃទី ២៣ខែធ្នូ។

បើតាមក្រសួងអប់រំ នៅឆ្នាំ២០២២នេះ មានិស្សប្រឡងជាប់សរុបចំនួន ៩០៩៥០នាក់ក្នុងនោះ ជាប់និទ្ទេសA ចំនួន សរុប ១០៤៩នាក់ និទ្ទេស Bចំនួន ៧២៣២នាក់ និទ្ទេស Cចំនួន ១៩០៥៣នាក់ និទ្ទេសD ចំនួន៣១១៦៦នាក់និងនិទ្ទេសEចំនួន ៣២៤៥០នាក់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨.១៣៤ នាក់ ស្រី ៦៨.៧៧១ នាក់ មណ្ឌលប្រឡងសរុប ២២១ មណ្ឌល ត្រូវជា ៥.១៧៤ បន្ទប់៕

Share.