រដ្ឋបាលខេត្តសៀមរាប ប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានជុំវិញករណីធ្វើអត្តឃាតនៅស្រុកអង្គរធំ ខេត្តសៀមរាបដែលថា មានយុវតីមួយរូបបានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយសារតែតូចចិត្តរឿងប្រឡងធ្លាក់។
រដ្ឋបាលខេត្តសៀមរាបអំពាវនាវដល់សាធារណជនទាំងអស់ ប្រើប្រាស់ព័ត៌មាន បណ្តាញសង្គម ដោយមានប្រភពច្បាស់លាស់ ជៀសវាងការផ្សព្វផ្សាយ និងចែករំលែក(share)បន្ត ដោយគ្មានមូលដ្ឋាន ហើយអាចប្រឈមចំពោះមុខច្បាប់៕


