សិល្បៈជាតិ៖ តាមដំណឹងដែលសារព័ត៌មានត្រយងទទួលបានមុននេះបន្តិចឱ្យដឹងថា សាស្ត្រាចារ្យល្ខោននិយាយ នូ សណ្ដាប់ ដែលធ្លាប់មានវត្តមានសម្ដែងក្នុងភាពយន្ត «ទឹកចិត្តម្ដាយ» កាលពីឆ្នាំ ២០០៣ នៅពេលនេះលោកបានទទួលមរណភាពវេលានៅម៉ោង ១១ ព្រឹក ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ។

ផ្អែកលើកការបង្ហោះរបស់ហ្វេសប៊ុកផេក Amazing Cambodia បានបង្ហោះទាំងស្រុងថា ៖ « សាស្រ្តាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយ ជាតួម្តាយក្នុងភាពយន្តរឿង “ទឹកចិត្តម្តាយ” ដ៏ល្បីល្បាញទូទាំងប្រទេស (ថតកាលពីឆ្នាំ២០០៣) បានទទួលមរណភាពហើយ វេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ នេះ។ សូមវិញ្ញាណក្ខ័ន្ធអ្នកគ្រូទៅកាន់សុគតិភព និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះចំពោះគ្រួសារសពពីចម្ងាយ។ ![]()
![]()
»។

ក្រោយបង្ហោះដំណឹងនេះភ្លាម គេសង្កេតឃើញអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធអ្នកគ្រូទៅកាន់សុគតិភព។


