ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបង្កើតក្រុងសំពៅពូន ដែលជាក្រុងទី៣នៃខេត្តកណ្ដាល បន្ទាប់ពីក្រុងតាខ្មៅ និងក្រុងអរិយក្សត្រ។ ក្រុងថ្មីនេះត្រូវបានបង្កើតឡើង ដោយកាត់យកឃុំចំនួន៥ពីស្រុកកោះធំ ខេត្តកណ្ដាល។

បើតាមអនុក្រឹត្យ ឃុំទាំង៥នៃស្រុកកោះធំដែលក្លាយទៅជាសង្កាត់នៃក្រុងសំពៅពូន រួមមានសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ពឺ សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាលក្រុងសំពៅពូន ត្រូវស្ថិតនៅសង្កាត់សំពៅពូន៕
