ព្រះសីហនុ៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ត្រូវសត្វស្វាខាំឈាមស្រោចខ្លួន កាលពីវេលាម៉ោង១ៈ៣០នាទីថ្ងៃត្រង់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចឆ្នេរប្រាសាទ ស្ថិតក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងបានឲ្យដឹងថា មានក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ត្រូវបានសត្វស្វាខាំ ស្ថិតក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

ក្មេងប្រុសជនរងគ្រោះមានឈ្មោះធី លីដា ភេទប្រុស អាយុ ៣ឆ្នាំ មានឪពុកឈ្មោះ ធន់ សុធី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករសំណង់ និងម្តាយឈ្មោះ នក់ ស៊ីនួន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ សព្វថ្ងៃស្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេតព្រះសីហនុ ។

តាមប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ទីតាំត្រង់ចំណុចឆ្នេរប្រាសាទនេះ គឺមានករណីសត្វស្វាខាំមនុស្សចំនួន៣ដកមកហើយ ដែលើកទី១នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៨ នឹង ៣៥នាទីព្រឹក សត្វស្វាបានខាំទៅលើបុរសម្នាក់ ឈ្មោះឈឹម សុកគង់ ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលក់ដូរនៅឆ្នេប្រាសាទ ទីលំនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ហើយលើកទី២នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៥ នឹង ០០នាទីរសៀល សត្វស្វាបានខាំទៅលើ ឈ្មោះស៊ួន រស្មី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់តាក់ស៊ី ទីលំនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ នឹងលើកទី៣គឺវាខាំទៅលើក្មេងប្រុសអាយុ៣ឆ្នាំនេះតែម្តង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ចឲ្យជួយចាត់ការរឿងសត្វស្វាខាំមនុស្សនេះផង ព្រោះខ្លាចថ្ងៃក្រោយវាមកដើរខាំមនុស្សនៅទីនេះបន្តទៀត៕

អត្ថបទ៖ ព្រះសីហនុ

Share.