
កីឡាករគុនខ្មែរ ធឿន ធារ៉ា បានគ្រងខ្សែក្រវាត់ពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ «THAI FIGHT 100 Years Nakhon Ban» បន្ទាប់ពីយកឈ្នះកីឡាករថៃ សៃយុគ ភុមផាន់មួង ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតត្រឹមទឹក១ ក្រោយគ្រូពេទ្យពិនិត្យមុខរបួសធ្ងន់ធ្ងរ។
បន្ទាប់ពីឈ្នះ កំពូលកីឡាករថៃ សៃយុគ ភុមផាន់មួង ត្រឹមទឹក១ ធឿន ធារ៉ា នឹងទទួលបានប្រាក់រង្វាន់លុយសុទ្ធជិត៣ម៉ឺនដុល្លារ រួមជាពានមួយ និងខ្សែក្រវ៉ាត់មួយ បូកផ្សំជាមួយប្រាក់លើកទឹកចិត្តជាច្រើនទៀត ពិតជាមិនធម្មតា។
ធឿន ធារ៉ា គឺជាកូនចៅអ្នកស្រុកពាមរក៍ ខេត្តព្រៃវែង ខណ:ក្នុងវិស័យគុនខ្មែររូបគេត្រូវជាកូនសិស្សលោក អេ ភូថង ដែលអ្នកគាំទ្រប្រដាល់ដាក់រហ័សនាមថាអ្នកលេងកែងពូថៅដៃខ្លី។
រំលឹកដែរថា ជីវិតនៅធ្វើការប្រើកម្លាំងបាយនៅប្រទេសថៃទាំងដែលខ្លួននៅវ័យកុមារ និងមិនបានរៀនសូត្រ គឺជួបព្យុះភ្លៀងនិងផលលំបាកជាច្រើន ប៉ុន្តែនៅតែប្រឹងតស៊ូជាមួយគ្រួសារ ដោយមានគោលបំណងតែមួយគឺដើម្បីរកលុយ៕



