ភ្នំពេញ៖ស្ត្រីជាម្ចាស់ហាងផឹកសុីម្នាក់ ក្រោយពីភ្ញៀវបញ្ចប់ផឹកសុី ហូបចុករួច ដើរប្រមូលអុីវ៉ាន់ រៀបចំទុកដាក់ ជាអកុសលរអិលជើងដួលរងរបួសបាក់ស្មងជើងខាងឆ្វេង ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅហាងមួយកន្លែង យុីហោ ហ្គានស៊ាងឡូវ តាមផ្លូវសហព័ន្ធរុស្សុី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស៊ុន ពិសី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ ថៅកែហាងខាងលើ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្បាច ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ រងរបួសបាក់ស្មងជើងឆ្វេង។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ក្នុងហាងរបស់គាត់មានភ្ញៀវចិនចូលផឹកសុី ហូបចុក លុះនៅវេលាម៉ោងខាងលើ ភ្ញៀវឈប់ចេញទៅអស់ គាត់ក៏ដើរបនរមូលអុីវ៉ាន់ រៀបចំទុកដាក់ ភ្លាត់ស្នៀតដើររអិលជើងដួលខ្លួនឯង បាក់ស្មងជើងឆ្វេង ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕


អត្ថបទ៖តាតុង សែនជ័យ
