ព្រះសីហនុ៖ (ព័ត៌មានបឋម) បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ និងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការស្ទាក់ចាប់ខ្លួន នៅចំណុចស្តុបមន្ទីរសុខាភិបាលចាស់ កាលពីវេលាម៉ោងជិត១១ ថ្ងៃត្រង់ ថ្ងៃ២៤ ធ្នូ២០២២។

តាមសមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិចិនរូបនេះ ជាប់សង្សយ័ពីបទ ហិង្សាប្រើអាវុធមុតស្រួចចាក់ទៅលើគូភាគីម្ខាងទៀតឲ្យរងរបួស រួចបើករថយន្តគេចខ្លួន ហើយក្នុងពេលកំពុងបើករថយន្តរត់គេចខ្លួន ក៏បានបុកប៉ះនឹងម៉ូតូមួយគ្រឿងទៀតនៅតាមផ្លូវ។

ភ្លាមៗ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៏លម្អិតជុំវិញរឿងនេះនៅឡើយ ដោយរង់ចាំការស្រាវជ្រាវសួរនាំតាមនិតិវិធីបន្តទៀត៕


អត្ថបទ៖ ព្រះសីហនុ

