ព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា មានករណីហិង្សាមួយបានកើតឡើង ក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង បានដេញវាយ កាប់គ្នារហូតដល់ផ្ទាំងថ្មមាត់សមុទ្រ បណ្តាលឲ្យស្លាប់បុរសម្នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត០៦ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្រុមទី៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

របាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា៖ ករណីខាងលើ បណ្តាលឲ្យមនុស្សស្លាប់ ០១នាក់, រងរបួសធ្ងន់ ០១នាក់ ១.ជនសង្ស័យឈ្មោះ ម៉ែន កែវ ភេទប្រុស ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ ០៣០៧៨១៣៩៩ អាយុ៤៦ឆ្នាំ មុខរបរ បើកបររថយន្តនៅក្រុមហ៊ុនប្រេងឥន្ធនៈសូគីមុិច មានទីលំនៅ ភូមិត្រពាំងស្ទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ត្រូវមិត្តភក្ដិបញ្ជូនទៅសង្គ្រោះព្យាបាល នៅមន្ទីរសម្រាកព្យាបាលឯកជន សេតេ។ ២.ឈ្មោះ សុខ ហេង ភេទប្រុស ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ១៣០០២៣០៦៧ អាយុ៤១ឆ្នាំ មុខរបរ បើកបររថយន្តនៅក្រុមហ៊ុនប្រេងឥន្ធនៈសូគីមុិច មានទីលំនៅសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ស្លាប់នៅកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាពួកគេទាំង២នាក់បានយកកាំបិតដេញកាំគ្នា នៅក្នុង ពយថ្ម ជាប់មាត់សមុទ្រ បុគ្គលឈ្មោះ សុខ ហេង បានយកកាំបិតកាប់ទៅលើឈ្មោះម៉ែន កែវ កំពុងស្ទួចត្រី បណ្តាលឲ្យបែកក្បាលរបួសធ្ងន់ ក្រោយមករអិលជើងដួលផ្ងារក្រោយ បោកក្បាលស្លាប់ខ្លួនឯង នៅនិងថ្មភ្លាមៗ ។ ក្រោយពេលកើតហេតុពលរដ្ឋដែលនៅក្បែរនោះបាននាំគ្នាជួយយកបុរសម្នាក់ឈ្មោះ ម៉ែន កែវ មកមន្ទីរពេទ្យដើម្បីព្យាបាលផងដែរ ។

វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុរួមមាន ៖ ទូរសព្ទដៃ១គ្រឿង, ២.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១ សន្លឹកឈ្មោះ សុខ ហេង , ពូថៅដៃមានស្នាមប្រឡាក់ឈាម១ ,ក្រម៉ាពណ៌ក្រហមប្រឡាក់ឈាមចំនួន១។ បច្ចុប្បន្នករណីខាងលើនេះ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រសីហនុ សម្របសម្រួលនីតិវិធីប្រគល់ឲ្យនគរបាលមូលដ្ឋាន និង ជំនាញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ព្រះសីហនុ

Share.