ក្រសួងសុខាភិបាលបានជូនដំណឹងនៅថ្ងៃនេះថា បានរកឃេីញអ្នកឆ្លងវីរុសកូវីដ-១៩ ប្រភេទបម្លែងថ្មីលើពលរដ្ឋខ្មែរចំនួន ០៧នាក់ ដែលជាអ្នកដំណេីរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ។
ការប្រកាសរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីទទួលបានលទ្ធផលចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
មនុស្សទាំង៧នាក់ដែលបានឆ្លងកូវីដ១៩បំប្លែងថ្មីនេះរួមមាន៖ ខេត្តបន្ទាយមានជ័យ ០១នាក់ ឧត្តរមានជ័យ ០២នាក់ សៀមរាប ០២នាក់ កំពង់ចាម ចំនួន០១និងកំពងត ០១នាក់៕


