យ៉ាងហោចណាស់ មានករណីវិជ្ជមានកូវីដ១៩ចំនួន១២នាក់បន្ថែមទៀតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។
រដ្ឋបាលស្រុកព្រះស្តេចបានឲ្យដឹងថា ការរកឃើញថ្មីនេះ គឺបានមកពីការធ្វើតេស្តសំណាកដោយប្រើឧករណ៍តេស្តរហ័សចំនួន១៦០នាក់នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១។
គិតរហូតមកដល់ពេលនេះ នៅស្រុកព្រះស្តេចមានអ្នកជំងឺកូវីដ19 ចំនួន ២៩០ នាក់ និងមានអ្នកជំងឺដែលបានជាសះស្បើយចំនួន ១៦៥នាក់ ។
ពេលនេះ មានអ្នកជំងឺ ១២២ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសបន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៧នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១៕


