
ពានរង្វាន់បាល់ទាត់ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 ឬ AFF Championship 2022 ចាប់ដំណើរការបានចំនួន៨ថ្ងៃហើយ តាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែធ្នូ សរុប១២ប្រកួត ស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកចំនួន៥២គ្រាប់។
ក្នុងនោះកីឡាករ៤០នាក់ ទាត់ចូលទី៥១គ្រាប់ ចំណែក១គ្រាប់ទៀតជាគ្រាប់បាល់ Own Goal គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណ:កីឡាករទាត់បញ្ចូលទីច្រើនជាងគេមាន (Top Scorer) មាន៣នាក់ ស៊ុតបាន៣គ្រាប់ដូចគ្នា មកពី៣ប្រទេសផ្សេគ្នា។
ខាងក្រោមកីឡាករទាត់បញ្ចូលទីច្រើនជាងគេ៖
Faisal Halim របស់ម៉ាឡេស៊ី
Kenshiro Daniels របស់ហ្វីលីពីន
Teerasil Dangda របស់ថៃ។

កីឡាករស៊ុតបាន២គ្រាប់៖
រុឹង ប៊ុនហៀង របស់កម្ពុជា
Egy Maulana Vikri របស់ឥណ្ឌូនេស៊ី
Maung Maung Lwin របស់មីយ៉ាន់ម៉ា
Sebastian Rasmussen របស់ហ្វីលីពីន
Shawal Anuar របស់សិង្ហបុរី
Peeradon Chamratsamee របស់ថៃ
Nguyễn Tiến Linh របស់វៀតណាម។
ខណ:ខ្សែបម្រើការពារ Yura Indera Putera Yunos របស់ប្រ៊ុយណេ គីជាកីឡាករតែម្នាក់គត់ដែលស៊ុតចូលទីខ្លួនឯង (Own Goal)ដំបូងគេបង្អស់ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022៕


