
ចំណាប់អារម្មណ៍របស់លោក Ryu Hirose គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
គ្រូបង្វឹកវ័យ៦៦ឆ្នាំនេះថ្លែងដូច្នេះ«អ្វីដែលសំខាន់បំផុតសម្រាប់ការប្រកួតថ្ងៃស្អែកនេះ គឺការទទួលបានពិន្ទុ ឈ្នះទល់នឹងក្រុមប៊្រុយណេ ម្យ៉ាងទៀតយើងនឹងព្យាយាមរកគ្រាប់បាល់ឱ្យច្រើន តាមដែលអាចធ្វើទៅបាន»។
«ដើម្បីប្រជែងឈរនៅលើកំពូលតារាងជាមួយក្រុម ផ្សេងទៀតប៉ុន្តែយើងដឹងថា ប៊្រុយណេគឺជាក្រុមដែលខិតខំប្រឹងប្រែងលេងខ្លាំង ដូច្នេះយើងនឹងព្យាយាមធ្វើអោយបានល្អបំផុតសម្រាប់ក្រុមយើង»។
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិប្រ៊ុយណេ ពូល A នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៥:០០នាទីល្ងាច ស្អែកនេះ។
តារាងចំណាត់ថ្នាក់ពូល A៖
១. ថៃ ២ប្រកួត ឈ្នះ២ ៦ពិន្ទុ២ (គ្រាប់ចំណេញ៩គ្រាប់)
២. ឥណ្ឌូនេស៊ី ២ប្រកួត ឈ្នះ២ ៦ពិន្ទុ (គ្រាប់ចំណេញ៨គ្រាប់)
៣. កម្ពុជា ២ប្រកួត ឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ (គ្មានគ្រាប់ចំណេញ)
៤. ហ្វីលីពីន ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ (-១គ្រាប់)
៥. ប្រ៊ុយណេ ៣ប្រកួត ចាញ់ទាំង១១ (-១៦គ្រាប់)៕

