សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទៅដល់ទីតាំងកើតហេតុគ្រោះអគ្គិភ័យនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថានៅយប់មិញនេះ សម្ដេចក្រឡាហោម ស ខេង បានសម្រាកនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីបញ្ចប់កម្មវិធីអបអរសាទបុណ្យណូអែលជាមួយគ្រិស្តសាសនិកក្នុងខេត្តបាត់ដំបង។

គ្រោះអគ្គិភ័យឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតបានបង្កជាមហាន្តរាយធំសម្បើមមួយនាមុនដំណាច់ឆ្នាំ២០២២។ មានជនរងគ្រោះស្លាប់ និងរបួសជាច្រើននាក់ ខណៈអាជ្ញាធរកំពុងបន្តប្រតិបត្តិការសង្គ្រោះ។

Share.