ផ្សារសាមគ្គី ខេត្តប៉ៃលិនក្រោយគ្រូពេទ្យរកឃើញអាជីវករ ១នាក់មានជំងឺកូវីដ-១៩ត្រូវបានអាជ្ញាធរបានចុះបិទតួផ្សារទាំងស្រុង ជាបណ្តោះអាសន្ននៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តប៉ៃលិនបានប្រកាសថា ផ្តោតទៅលើការយកចិត្តទុកដាក់ និងតាមដានជាប្រចាំ អាជ្ញាធរខេត្តក៏ដូចជាមន្ត្រីសុខាភិបាលនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១នេះបានចុះពង្រាយកម្លាំងគណ:បញ្ជាការជាច្រើននាក់ដោយពង្រឹងការហ៊ុំព័ទ្ធហាម ការចេញ ចូលយ៉ាងហ្មត់ចត់បំផុតជាបណ្តោះអាសន្នផ្សារសាមគ្គីប៉ៃលិនហៅផ្សាប៉ាហ៊ីរហូតដល់មានការជូនដំណឹងជាថ្មី។

ការបិទផ្អាកដំណើរការលក់ដូរក្នុងតួផ្សារនេះធ្វើឡើងភ្លាមៗបន្ទាប់ពីមន្ត្រីជំនាញបានរកឃើញអាជីវករ ១នាក់វិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ។

បើតាមអាជ្ញាធរ អំឡុងពេលបិទផ្អាកតួផ្សារសាមគ្គី ហៅប៉ាហ៊ី ដែលមានទីតាំងឋិតនៅក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិននេះដែរក្រុមមន្ត្រីជំនាញក៏បានចុះរៀបចំសណ្តាប់ធ្នាប់ និងអនាម័យតាមតូប ឬរានដែលក្រុមអាជីវករដាក់តាំងលក់ដូរទំនិញផ្សេងៗ ព្រមទាំងបានបាញ់ថ្នាំសម្លាប់មេរោគថែមទៀតផងដែរ៕

អត្ថបទ៖ដំបង ក្រញូង

Share.