ត្បូងឃ្មុំៈ ប្រជាកសិករខេត្តត្បូងឃ្មុំ ប្រមូលផលស្រូវរដូវវស្សាដំណាក់កាលចុងក្រោយ ប្រចាំឆ្នាំ ២០២២ សម្រេចបាននៅលើផ្ទៃដីសរុបចំនួន ៧៦.៤៣០ ហិកតា។

ប្រជាកសិករនៅក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពង់តែប្រមូលផលស្រូវរដូវវស្សា ដំណាក់កាលចុងក្រោយ បានឲ្យដឹងថា គាត់បានបង្កបង្កើនផលប្រភេទស្រូវ រំដួលសៀមរាប អង្ករបាយទន់ក្រអូបឆ្ងាញ់ ដូចគ្នានឹងស្រូវផ្ការំដួល ផ្កាម្លិះ ផ្កាខ្ញីដែរ ។

កសិករបន្តថា ប្រភេទស្រូវរំដួលសៀមរាបនេះ ហាលស្ងួតលក់បានតម្លៃតែ ៨០០ រៀលទេក្នុងក្នុងមួយគឺឡូក្រាម មានថៅកែជាឈ្មួញកណ្ដាល គេមកទទួលទិញដល់ក្នុងភូមិតែម្ដង មិនពិបាកដឹកជញ្ជូនទៅរកទីផ្សារឆ្ងាយនោះទេ ហើយឈ្មួញ គេដឹកយកទៅលក់បន្តនៅប្រទេសជិតខាងផងដែរ មានប្រទេសវៀតណាមជាដើម ។

បើតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ស្រូវរដូវវស្សាឆ្នាំ ២០២២ នេះ កសិករដាំដុះនៅលើផ្ទៃដីសរុប ៧៦,៤៣០ ហិកតា ក្នុងនោះស្រូវស្រាល ៨,៩៧៥ ហិកតា ទិន្នផល ៤.៥២ តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ៧៤.០៥% ស្រូវកណ្តាល ៩.៩៥០ ហិកតា ទិន្នផល ៣,៥៣ តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ៣៣,៩៤% ស្រូវធ្ងន់ ៥៧.៥០៥ ហិកតា ត្រូវបានប្រមូលរួចរាល់។

អត្ថបទ÷សាន វីឡែម

