យោងតាមព័ត៌មានបឋមបានឲ្យដឹងថា មកដល់ម៉ោង២រសៀលនេះ អគ្គិភ័យឆាបឆេះនៅកាស៊ីណូប៉ោយប៉ែតបានបណ្តាលឱ្យមនុស្សស្លាប់កេីនដល់ ១៩នាក់ និងរបួស ស្រាល ៥០នាក់ និងរបួសធ្ងន់ ២៣នាក់ជាង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យដែលឆាបឆេះអគារកាស៊ីណូកើតឡើងនៅអំឡុងម៉ោង១១.៤០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នៅអគារក្រុមហ៊ុនកាស៊ីណូហ្គ្រែនដាយអឹមិនស៊ីធីនៅខាងត្បូងហើយបន្តឆេះតាមស្ពានរាលឆេះអគារកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធីខាងជើងផ្លូវជាតិលេខ៥ ហើយរាលដាលឆេះអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសតដែលជាប់នៅខាងលិច។
ចំពោះមូលហេតុនៃគ្រោះអគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគិគីសនីយីហោប៉ាណូជាប់ពីដាននៅអគារជាន់ក្រោមក្រុមហ៊ុនកាស៊ីណូហ្គ្រែនដាយអឹមិនស៊ីធីដែលមានអគារ១៧ជាន់ខាងត្បូងហើយរាលដាលឆេះអគារកាស៊ីណូខាងជើងផ្លូវបណ្តាលឆាបឆេះអស់ចំនួន៣អគារ ដែលជាកម្មសិទ្ធិរបស់២ក្រុមហ៊ុនបណ្តាលឲ្យខូចខាតស្ទើរតែទាំងស្រុង៕





អត្ថបទ៖តាតុង សែនជ័យ
