
ក្រុមជម្រើសជាតិកម្ពុជា ទទួលបាន៣ពិន្ទុដ៍មានសារ:សំខាន់ ក្រោយយកឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ៥-១ ពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ។
៥គ្រាប់របស់គោព្រៃកម្ពុជា ស៊ុតបញ្ចូលទីដោយកីឡាករ ជួន ចាន់ចាវ, លឹម ពិសុទ្ធ ២គ្រាប់, Nick Taylor និង កែវ សុខផេង ដោយបាល់ពិន័យ១១ម៉ែត្រ ខណ:១គ្រាប់របស់ប្រ៊ុយណេ ស៊ុតដោយកីឡាករលេខ៥ Nurikhwan Othhman។
នេះគឺជាជ័យជម្នះទី៥របស់ក្រុមជម្រើសជាតិកម្ពុជា លើក្រុមប្រ៊ុយណេ ក្នុងចំណោម ៧ប្រកួតដែលក្រុមទាំងពីរជួបគ្នា ដោយស្មើ២លើក និងចាញ់១លើកផងដែរ៖
-១៦ វិច្ឆិកា ២០០៦ ព្រុយណេ ១-១ កម្ពុជា ក្នុងពាន AFF Championship
-២៥ តុលា ២០០៨ កម្ពុជា ២-១ ប្រ៊ុយណេ ក្នុងពាន AFF Championship
-០៩ តុលា ២០១២ ប្រ៊ុយណេ ៣-២ កម្ពុជា ក្នុងពាន AFF Championship
-២០ តុលា ២០១៤ កម្ពុជា ១-០ ប្រ៊ុយណេ ក្នុងពាន AFF Championship
-០៣ វិច្ឆិកា ២០១៥ កម្ពុជា ៦-១ ប្រ៊ុយណេ ក្នុងជំនួបមិត្តភាពអន្តរជាតិ
-១៨ តុលា ២០១៦ កម្ពុជា ៣-០ ប្រ៊ុយណេ ក្នុងពាន AFF Championship
-២៩ ធ្នូ ២០២២ កម្ពុជា ៥-១ ប្រ៊ុយណេ ក្នុងពាន AFF Championship។

ខណ:ជំនួបក្នុងពូល A ដូចគ្នារវាង ថៃ ទល់នឹង ឥណ្ឌូនេស៊ី បញ្ចប់លទ្ធផល ១-១ នៅកីឡដ្ឋាន Gelora Bung Karno ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
តារាងចំណាត់ថ្នាក់ពូល A៖
១. ថៃ ៣ប្រកួត ឈ្នះ២ ស្មើ១ ៧ពិន្ទុ
២. ឥណ្ឌូនេស៊ី ៣ប្រកួត ឈ្នះ២ ស្មើ១ ៧ពិន្ទុ
៣. កម្ពុជា ៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ
៤. ហ្វីលីពីន ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣
៥. ប្រ៊ុយណេ ៤ប្រកួត ចាញ់ទាំង៤។
ចំពោះកាលវិភាគប្រកួតរបស់ក្រុមគោព្រៃកម្ពុជា មាន៖
-កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ ក្នុងពហុកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani៕

