បន្ទាយមានជ័យ ៖ គិតមកដល់ត្រឹមម៉ោង៨យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ សាកសពដែលដឹកយកទៅតំកល់នៅវត្តស្រះត្រាច ចំនួន១២នាក់ ក្នុងនោះជនបរទេសចំនួន ១១នាក់ ជនជាតិខ្មែរ១នាក់ (ស្ត្រី ៥នាក់) គឺមានជនជាតិថៃចំនួន ៩នាក់ , ជនជាតិចិន ១នាក់ និងនេប៉ាល់ ១នាក់ ខ្មែរ១នាក់ ។

សពជនជាតិខ្មែរម្នាក់ (ប្រុស) ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដឹកចេញពីវត្តស្រះត្រាច ដើម្បីយកទៅធ្វើបុណ្យ ។


គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ សម្រេចផ្អាក ការរុករកនិងសង្គ្រោះ ជាបណ្តោះអាសន្ន ត្រឹមវេលាម៉ោង៨យប់នេះ ដោយស្ថានភាពអគារដែលភ្លើងឆេះនោះទ្រុឌទ្រោមខ្លាំង រងចាំព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារអនុវត្តបន្ត ៕







អត្ថបទ÷តាតុសែនជ័យ
