ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសថា កម្ពុជាបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥៩នាក់ ខណៈអ្នកជំងឺ៦២១នាក់ជាសះស្បើយ។
ក្នុងនោះដែរ មានអ្នកជំងឺកូវីដ១៩ចំនួន ១៧នាក់បន្ថែមទៀតបានបាត់បង់ជិវីត។
គិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤២,៧១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៧,៤៩៨នាក់ និងស្លាប់សរុបចំនួន ៤៣១នាក់៕

