បាត់ដំបង៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់មកនធ្វើការសាកសួរ ក្នុងករណីលួចចូលគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិមួយចំនួនពេលម្ចាស់មិននៅផ្ទះ។

លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ករណីលួចគាស់ទ្វារផ្ទះ ប្រជាពលរដ្ឋដែលចាក់សោទុកចោលរួចលួចយកទ្រព្យសម្បត្តិនេះ កម្លាំងចុះស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនបានកាលពីថ្ងៃទី ៣១ ធ្នូ និងថ្ងៃទី ០១ មករា ឆ្នាំ ២០២៣ សរុបចំនួន ៣នាក់ជាបន្តបន្ទាប់គ្នា រួចនាំខ្លួនមកសាកសួរនៅការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល។

ជនសង្ស័យទាំង ៣នាក់ ទី១មានឈ្មោះមឿន ចាន់ ថន ភេទប្រុស អាយុ៣៤ ឆ្នាំ ទី២. ឈ្មោះ ភិន ថាវី ភេទប្រុស អាយុ ៣៦ឆ្នាំ និងទី៣ ឈ្មោះ តូច សុភាសិត (ហៅ ពៅ) ភេទប្រុស អាយុ ៣៨ឆ្នាំ ទាំងអស់គ្នាមានទីលំនៅ ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។
ចំពោះវត្ថុតាងសែលសមត្ថកិច្ចដកហូតបានក្នុងការបង្ក្រាបរួមមាន៖ ទ្វារឈេី ០៥សន្លឹក, ក្តារឈេីបន្ទះចំនួន០២ សន្លឹក, គ្រែប្រអប់ចំនួន០២ សន្លឹក , ដុំឈេីប្រណិតចំនួន ០៤ ដុំ និងម៉ូតូ០១ គ្រឿង ម៉ាកសុយហ្សុយគីវីវ៉ា។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បាននឹងកំពុង កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ ដំបងក្រញូង

