ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋ១ គ្រឿងនៅក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលមូលដ្ឋាន បានស្ទាក់ចាប់ខ្លួន ជនសង្ស័យម្នាក់ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ឡេង សុខពៅ ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំភ្នំខៀវ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។ ចំពោះវត្ថុតាងមានម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ័ខ្មៅ ស្លាកលេខ ភ្នំពេញ 1 IW-6237 សេរីឆ្នាំ២០២១។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏សាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ ព្រះសីហនុ

