វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele បានទទួលមរណភាព កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅក្នុងវ័យ៨២ឆ្នាំ នៅទីក្រុង Sao Paulo ដោយរោគមហារីកពោះវៀងធំ។ ការបាត់​បង់​ស្ដេច​បាល់ទាត់​លោក Pele បាន​ធ្វើ​ឲ្យ​ពិភពលោកនិង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​មាន​ការ​សោកស្ដាយ។

ការបន្សល់កេរ្តិ៍ឈ្មោះ ស្នាដៃជាច្រើន​ក្នុង​អាជីពជាកីឡាករបាល់ទាត់​របស់​ស្ដេចបាល់ទាត់ Pele បាន​ធ្វើ​ឲ្យលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ FIFA ស្នើឲ្យសមាជិកប្រទេសទាំងអស់របស់ ​FIFA ដាក់ឈ្មោះកីឡដ្ឋានណាមួយរបស់ខ្លួន​ដោយ​ភ្ជាប់ពាកថា Pele ដើម្បីឧទ្ទិសដល់វីរបុរសបាល់ទាត់រូបនេះ។

សាកសព្វរបស់លោក Pele ត្រូវបានដាក់ក្នុងមឈូលនៅទីលាននៃកីឡដ្ឋាន Urbano Caldeira របស់ក្លិប Santos ដែលជាទីលានក្លិបកំណើតរបស់លោកនាទីក្រុង Sao Paulo ដើម្បី​ឱ្យ​ប្រជាជន​ប្រទេសស៊ីល​បានចូលផ្តល់ការគោរព។
 
នៅក្នុងពិធីចូលរួមគោរពវិញ្ញាណក្ខនលោក Pele កាលពីថ្ងៃទី២ ខែមករា ស្ថិតនៅកីឡដ្ឋានរបស់ក្លិប Santos លោក Gianni Infantino ប្រធាន FIFAបាននិយាយទៅកាន់អ្នកកាសែតថា៖ «លោក​នឹង​សាក​សួរ​ទៅកាន់ប្រទេសសមាជិក FIFA ទាំងអស់នៅទូទាំងពិភពលោក ឱ្យយក​កីឡដ្ឋាន​មួយដាក់​ឈ្មោះតាមស្ដេចបាល់ទាត់លោក Pele»។
 
ប្រធាន FIFA បានបានបញ្ជាក់ថា៖ «យើងនឹងសាកសួរទៅកាន់​ប្រទេសដែល​ជាសមាជិករបស់ FIFA ​ទាំងអស់ យ៉ាងហោចណាស់ក៏មានកីឡដ្ឋានមួយដែលមានឈ្មោះដាក់តាមលោក Pele។ ដូច្នេះក្មេងៗជំនាន់ក្រោយនឹងអាចដឹងពីលោក Pele ថាជាវីរបុរសដែល​មានសារៈ​សំខាន់​សម្រាប់​វិស័យ​កីឡាបាល់ទាត់មួយនេះ»។

លោក Pele គឺជាកីឡាករបាល់ទាត់តែម្នាក់ដែលបានឈ្នះពានរង្វាន់ World Cup ចំនួន៣លើក។
វីរបុរសបាល់ទាត់ប្រេស៊ីល Pele ចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅឆ្នាំ ១៩៥៦ ក្នុងក្លិបបាល់ទាត់ Santos របស់ប្រទេសប្រេស៊ីល ហើយរយ:ពេល ១៨ឆ្នាំនៅទីនោះលោក បង្ហាញខ្លួនសរុបបាន ៦៣៦ ស៊ុតបញ្ចូលទី ៦១៨គ្រាប់។ មុនផ្លាស់ទៅកាន់ New York Cosmos នៅឆ្នាំ ១៩៧៥ ដោយ២ឆ្នាំលោកបង្ហាញខ្លួនបាន ៦៤លើក ស៊ុតបញ្ចូលទីបាន ៣៧គ្រាប់៕

Share.