សិល្បៈជាតិ៖ កំពូលតារាសម្ដែង Angelina​ Jolie​ បានបង្ហោះរូបភាពចាស់ៗជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញពីសកម្មភាពរបស់អ្នកនាងបីកូនប្រុសចិញ្ចឹមជនជាតិខ្មែរ Maddox ជាប់នឹងដៃគ្រប់ពេលវេលាដែលអ្នកនាងបានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា។ កម្រងរូបភាពចាស់ៗទាំងនេះ គេជឿថាអ្នកគាំទ្រទាំងអស់ពិតណាស់មិនដែលបានឃើញនោះទេ។

គេនៅចាំបានថា Maddox ដែលជាកុមារកំព្រាកម្ពុជាត្រូវ​បានកំពូលតារា​ហូលីវូដ Angelina Jolie សុំ​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយកន្លែងយកទៅ​ចិញ្ចឹម​កាល​ពី​ឆ្នាំ​២០០២។ កាលនោះ អ្នកនាងបានប្រាប់មូលហេតុថា អ្នកនាងបានឃើញក្មេង​ប្រុស Maddox នៅពេលកំពុងដេក​លង់លក់។ ហើយពេលដែលគេភ្ញាក់​ឡើងឃើញអ្នកនាង នោះគេក៏សើច​ដាក់​ភ្លាម។ រំពេច​នោះ​ដែរ អ្នកនាងឃើញស្នាមញញឹម​ក្មេងប្រុសនេះ ក៏ផ្ដើមអារម្មណ៍​ថា ពេល​នៅ​ជាក្មេងនេះធ្វើឱ្យអ្នកនាងមាន​ភាព​កក់ក្ដៅ។ Maddox មិន​យំ​ទាល់​តែ​សោះ​ ពេល​នៅ​ក្នុង​ដៃអ្នកនាង។

សូមជម្រាបថា ចាប់ផ្ដើមពីពេលនោះហើយ អ្នកនាង Angelina Jolie បានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកូនប្រុសច្បងមួយនេះ អាចនិយាយបានថា Maddox គឺជាកំណប់ទ្រព្យពេញបេះដូងរបស់អ្នកនាង Angelina Jolie ។ ហើយថ្ងៃនេះដែរ ត្រយងនឹងនាំប្រិយមិត្តមកទស្សនារូបភាពជាច្រើនសន្លឹករបស់ អ្នកនាង Angelina Jolie និង Maddox ដែលជារូបអនុស្សារីយ៍ចាស់ៗនៃការចងចាំ៖

Share.