នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ក្លិបបាល់ទាត់ខេត្តព្រៃវែង បានប្រកាស​ចែក​ផ្លូវ​ជា​មួយ​ខ្សែប្រយុទ្ធ​៣រូប កីឡាករ​ NDUKA RAOUL UCHE កីឡាករ AZIKE EKENE VICTOR និងខ្សែការពារកីឡាករ​ CHRIS JASTRZEMBSKI ដែលបានចូលរួមចំណែក​ជាមួយក្លិបកន្លងមកកន្លងមក។

ក្លិបបាល់ទាត់ខេត្តព្រៃវែង បានបញ្ចប់ពានរង្វាន់​លីគ​ទី២ Cambodian League 2 ​រដូវកាល​ឆ្នាំ​២០២២ ក្នុងចំណាត់​ថ្នាក់លេខ៥ ដោយ​ជើង​ឯក​បាន​ទៅ​ក្រុម​បាល់ទាត់​អគ្គីសនីកម្ពុជា។

ម្ចាស់ជ័យលាភី​ពាន​រង្វាន់​ជាក្រុមលីគលំដាប់ទី២៖

  • ជើង​ឯក៖ អគ្គិសនីកម្ពុជា
  • ជើង​ឯក​រង៖ ISI ដង្កោសែនជ័យ
  • លេខ​៣៖ អគ្គស្នងការដ្ឋាននគរបាលជាតិ៕
Share.