តារាសម្ដែងសំបុរស្រអែមស្រស់ អ្នកនាង សារ៉ាយ សក្កណា ក្រោយរៀបការជាមួយនឹងស្វាមី លោក កែវ មេត្រី បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅជាមួយនឹងស្វាមីនៅឯនាយសមុទ្រ។ ថ្វីត្បិតរស់នៅទឹកដីបរទេស ហើយមិនមានប្រកបការងារសិល្បៈដូចពីមុនក្ដី ប៉ុន្តែអតីតតារាសម្ដែងរូបនេះ នៅតែអាចរក្សារាងបានស្អាត មើលទៅអែមហើយសិចស៊ីគួរជាទីគយគន់ទៀតផង។
សូមចុចអាន អែម! RavenBlaze តប កែវ សុខផេង នៅផ្ទះសម័យCOVID ខ្លួនធ្វើអ្វីខ្លះ បានសប្បាយផងបែកញើសផង
សព្វថ្ងៃនេះ អ្នកនាង និងស្វាមីមានកូនប្រុសដ៏ស្រស់ស្អាតពីររូបដែលជាចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍ ដោយកូនស្រីច្បងមានអាយុ៦ឆ្នាំហើយ។ កូនស្រីច្បងរបស់អ្នកនាង តែងតែត្រូវបានមហាជនកោតសរសើរពីរូបសម្រស់ដ៏ស្អាត ទោះជានៅក្មេងក្ដី តែសម្រស់ស្អាត មិនខុសពីម្ដាយរបស់ខ្លួននោះទេ។

ងាកមកអ្នកម៉ាក់កូនពីររូបនេះវិញ ជារឿយនៅគ្រប់ដំណើរកម្សាន្តតែងតែបង្ហោះរូបភាពខ្លួនឯង ជាមួយនឹងទេសភាពស្អាតៗ នៅសហរដ្ឋអាមេរិក ក្រៅពីទេសភាពស្អាត និងប្លែកភ្នែកហើយនោះមហាជន ហាក់ចាប់អារម្មណ៍ពីរូបសម្រស់ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាត ជាពិសេសរាងទៀតសោតនៅតែសមសួន និងអែម ទោះជាមានកូនដល់ទៅពីរនាក់ហើយក្ដី។
ប្រិយមិត្តច្បាស់ជាចង់ឃើញរូបរាង អ្នកនាង សារ៉ាយ សក្កណា ថាពិតជាស៊ិចស៊ី និង អ៊ែម ដូចមតិកោតសរសើរដែរឬក៏យ៉ាងណា? សូមតាមដានទស្សនារូបភាពរបស់អ្នកនាងខាងក្រោមនេះ៖



