ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ត្រូវរថយន្តកុងទីន័របុកពីក្រោយកិនអូសជាង២០០ម៉ែត្រ បណ្តាលអោយបុរសជាម្ចាស់ម៉ូតូបែកក្បាលធ្លាយខួរស្លាប់ នាពីវេលាម៉ោង ១២រំលងអធ្រាត ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

សពជនរងគ្រោះឈ្មោះ យីម អាត អាយុប្រហែល៥០ឆ្នាំ មុខរបរជាងសំណង់ នៅបុរីអ័គីដេ វីឡា ។ ជិម៉ូតូម៉ាកហុងដា ឌ្រីម សង់ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ង ៨៩០១ ភព១ រងការខូចខ្ទេចទាំស្រុង ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ ធ្វើដំណេីរតាមបណ្តោយ ផ្លូវជាតិលេខ៦អា ទិសដៅពីជើងទៅជើងទៅត្បូងក្នុងល្បឿនលឿនល្មម ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុក៏មានរថយន្តកុងទីន័រមួយគ្រឿង ម៉ាក DEAWOO ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1831 ធ្វើដំណើរស្របទិសគ្នាពីក្រោយមកក្នុងល្បឿនលឿនមកបុកពីក្រោយម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយម៉ូតូកៀនជាប់ក្រោមរថយន្ត កិនអូសជាង៥០០ម៉ែត្រ បណ្តាលបុរសជាម្ចាស់បែកក្បាលធ្លាយខួស្លាប់ ចំណែកម៉ូតូខុចខាតទាំងស្រុង។ ភ្លាមៗបន្ទាប់ពីបង្កហេតុ រថយន្តបង្កបានបន្ថែមល្បឿនបើករត់ចូលក្នុង តំបន់អភិវឌ្ឍន៏ OCIC ចតរថយន្តទុកចោល ចំណែកតៃកុងរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំទាក់ទងរកសាច់ញាតិ ចំណែរថយន្តនិងម៉ូតូត្រូបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ៕


អត្ថបទ៖ ទូច វីច្ឆិកា

