ភ្នំពេញ៖ រថយន្ត Lexus NX200 t បើកលឿនទៅបុករថយន្តHILUX RALLY REVO កំពុងតែបត់ឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្ត Lexusក្រឡាប់ផ្ងារកង់ឡើងលើនិងរថយន្ត HILUXរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី៩ ខែមករាឆ្នាំ២០២៣ ត្រង់ចំណុច ktvណាសាតូ តាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តLexus NX200t ពណ៌ស ពាក់ស្លាក លេខភ្នំពេញ2BC.1269បើកបរដោយស្រ្តីម្នាក់តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទឹសដៅពីត្បូងមកជើង ពីជ្រោយចង្វារទៅខាងព្រែកលាប យ៉ាងលឿន ខណះ មកដល់កន្លែងកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តHILUX RALLY REVO ពណ៌ស ពាក់ស្លាក លេខភ្នំពេញ2BQ.8772 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងទិសដៅ ពីជើងមកត្បូងកំពង់បត់ឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តLexus ក្រឡាប់ផ្ងារកង់ឡើងលើចណែកឯរថយន្តHILUXរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបាក់ ទ្វារអស់មួយផ្ទាំង ។រថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៏នេះមិនបណ្តាលឲ្យនណាម្នាក់រងរបួសនោះទេ កើតហេតុរួចអ្នកបើកបរទាំងសង្ខាងបានចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរទៅរក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.