ក្លិបបាល់ទាត់ខេត្តព្រៃវែង បានប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មីជនជាតិសញ្ជាតិជប៉ុន ម្ចាស់អាវលេខ១៧ TAKESHITA MASATOSHI ដែលចូលរួមសម្រាប់រដូវកាលឆ្នាំ ២០២៣ នេះ។ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ និងកម្ពស់ ១.៦៣ម៉ែត្ររូបនេះ ផ្ទេរពីក្រុម Khoromkhon FC នៃលីគកំពូល ប្រទេសម៉ុងហ្គោលី។

ខណ:ខ្សែបម្រើជនជាតិជប៉ុន ម្ចាស់អាវលេខ១១ គឺកីឡាករ SO OMAE វ័យ២៦ឆ្នាំ កម្ពស់១.៧៣ម៉ែត្រ ផ្ទេរពីក្រុម Muang Loei United FC នៃលីគលំដាប់ទី៣ របស់ប្រទេសថៃ។

ក្លិបបាល់ទាត់ព្រៃវែង បានប្រកាសនាំចូលអ្នកចាំទី សាំង ហាន់ឃុន, ខ្សែប្រយុទ្ធស្លាប រដ្ឋ វីរៈ, ខ្សែប្រយុទ្ធស្លាប គី រីណា និងខ្សែការពារស្លាប រស់ សំអឿន ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន១រដូវកាល ពីវិសាខា ដើម្បីត្រៀមប្រកួតប្រជែងនៅលីគលំដាប់ទី២ Cambodia League 2 និងពានរង្វាន់នានា នៅរដូវកាល ២០២៣ ខាងមុននេះ។

ក្នុងនោះក្លិបបាល់ទាត់ខេត្តព្រៃវែង ក៏បានប្រកាសនាំចូលយុវជនវិសាខា អាយុក្រោម១៨ឆ្នាំចំនួន ៤រូបក្រោមកិច្ចសន្យាខ្ចីជើង មានដូចជា៖
-ខែ្សការពារ ឡូ រ៉ាស៊ី ម្ចាស់អាវលេខ ៤
-ខែ្សការពារ លី ដារ៉ូ ម្ចាស់អាវលេខ ៥
-ខែ្សបំរើ ស្រ៊ីម ស៊ីណាន់ ម្ចាស់អាវលេខ ២០
-ខែ្សបំរើ សំ សុវណ្ណារិទ្ធ ម្ចាស់អាវលេខ ២៤។

ខណ:កីឡាករដែលក្លិបបាល់ទាត់ព្រៃវែង បានប្រកាសចែកផ្លូវមានដូចជា៖ កីឡាករ វឿន វ៉ា, ចាន់ សារ៉ាពេជ្រ,​ ស៊ិន សុវណ្ណមករា, ស រតនា, NDUKA RAOUL UCHE, AZIKE EKENE VICTOR, CHRIS JASTRZEMBSKI, អុិន វិច្ឆ័យ, ទិត ឌីណា, គង់ ភ័ត្រា និង ធី លាង៕

Share.