ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែមករាឆ្នាំ២០២៣នេះថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ខែមករា បានសម្រេចដោះលែងឲ្យជនសង្ស័យ៣នាក់ឲ្យមានសេរីភាពវិញ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ករណីមាន ជម្លោះរកកាប់ ជនរងគ្រោះ៥នាក់។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៣ ខែមករាឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យក្រុមអ្នកលេងកាំបិតធំ៣នាក់ ពាក់ព័ន្ធនិង ករណីជម្លោះរកកាប់គ្នាកាលពីយប់មិញកាលពីយប់មិញនៅភូមិតំណាក់ធំ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យ១.ឈ្មោះ រុំលី សុខសាន្ត ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២.ឈ្មោះ រុំលី សៃនី ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣.ឈ្មោះ ម៉េង សុខហេង ភេទប្រុសអាយុ១៥ ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ករណីជម្លោះរកកាប់គ្នានេះ កើតឡើងកាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហើយសម្ភារៈដកហូតរួមមាន៖ កាំបិតវែង ចំនួន១, ដេកទីប ចំនួន១ និងមួកសុវត្ថិភាព ចំនួន១៕

អត្ថបទ៖ ចតុមុខ

Share.