
នៅរាត្រីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខ្សែប្រយុទ្ធ Gareth Bale បានប្រកាសចូលនិវត្ដន៍ពីអាជីពជាកីឡាករបាល់ទាត់ ទាំងក្លិប Los Angeles FC និងក្រុមជម្រេីសជាតិវេលស៍ ក្នុងវ័យ៣៣ឆ្នាំ ជាផ្លូវការ ក្រោយចប់ព្រឹត្តិការណ៍ World Cup 2022 នៅកាតា។
អាជីពដ៏អស្ចារ្យបំផុតរបស់ Gareth Bale គឺកាលលេងនៅក្លិបអធិរាជស Real Madrid ចន្លោះឆ្នាំ ២០១៣-២០២១ ដោយបង្ហាញខ្លួនបាន ២៥៨ប្រកួត និងស៊ុតចូល១០៦គ្រាប់។ កីឡាករនេះឈ្នះពានតូចធំជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Madrid ប្រទេសអេស្ប៉ាញនេះច្រើនឲ្យដោយជាពិសេសគឺពានធំៗដូចជា Champions League ឈ្នះរហូតទៅដល់៥ដង និង La Liga ចំនួន៣ដង។
ខាងក្រោមនេះជាពានរង្វាន់ដែល Gareth Bale ធ្លាប់ឈ្នះកន្លងមក៖
-La Liga ៣ ដង
-Copa del Rey ១ ដង
-Supercopa de España ១ ដង
-UEFA Champions League ៥ ដង
-European Supercup ៣ ដង
-FIFA Club World Cup ៣ ដង
-MLS Cup ១ ដង។

Bale ចាប់ផ្តើមប្រកបអាជីពបាល់ទាត់ដំបូងនៅក្លិប Southampton ចន្លោះឆ្នាំ ២០០៦-០៧ បង្ហាញខ្លួនបាន ៤០លើក ស៊ុតបាន ៤គ្រាប់, មុនចូលរួមជាមួយ Tottenham Hotspur ពីឆ្នាំ ២០០៧-២០១៣ បង្ហាញខ្លួនបាន ១៤៦លើក ស៊ុតបាន ៤២គ្រាប់ ខណ:ចូលរួម Real Madrid នៅចន្លោះឆ្នាំ ២០១៣-២០២១ ដោយបង្ហាញខ្លួនបាន ២៥៨ប្រកួត និងស៊ុត ១០៦គ្រាប់ ហើយនៅឆ្នាំ ២០២០-២១ ចូលរួម Tottenham Hotspur លក្ខខណ្ឌខ្ចីជើង បង្ហាញខ្លួនបាន ២០ដង ស៊ុតបាន ១១គ្រាប់ និងក្លិបចុងក្រោយគឺ Los Angeles នៅឆ្នាំ ២០២២-២៣ បង្ហាញខ្លួន ១២ប្រកួត ស៊ុតបាន ២គ្រាប់។
ខណ:ក្រុមជម្រើសជាតិវេលស៍ Gareth Bale ទទួលបានការកោះហៅដំបូងនៅឆ្នាំ ២០០៥-០៦ ក្នុងឈុត U17, U19 U21 និងឈុតធំនៅឆ្នាំ ២០០៦-២០២២ បង្ហាញខ្លួនបាន ១១១ប្រកួត ស៊ុតបាន ៤១គ្រាប់ មុនប្រកាសចូលនិវត្ដន៍៕




