ភ្នំពេញ ៖ ទីតាំងលួចបើកលេងល្បែងសុីសងជល់មាន់តាមអនឡាញមួយកន្លែង ខណៈដែលអ្នកញៀនល្បែងកំពុង វក់លេង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះទៅបង្ក្រាប ឃាត់ខ្លួនមនុស្សប្រុស ស្រី បានចំនួន ៦នាក់ ដកហូតបានម៉ូតូចំនួន៧គ្រឿង និងសម្ភារៈមួយចំនួនទៀត ។

កិច្ចប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមអាជ្ញាធរបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានជុំវិញសភាពការណ៍ក្នុងមូលដ្ឋាន ដោយទីតាំងខាងលើលួច បើកលេងល្បែងសុីសងជល់មាន់តាមអនឡាញ ទើបនៅរសៀលថ្ងៃទី១០ខែមករា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះទៅបង្ក្រាប ឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះស្រី៣នាក់ ដកហូតម៉ូតូបានចំនួន៧គ្រឿង និងសម្ភារៈមួយចំនួនទៀត ។
មនុស្សទាំង៦នាក់ រួមជាមួយវត្ថុតាង បានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌដើម្បីអនុវត្តបន្តតាមនីតិវិធី ៕



អត្ថបទ៖តាតុង សែនជ័យ
