ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួង ដើម្បីទៅបើកប្រាក់ពីធនាគារ ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឱ្យដឹងថា ACU បានបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ករណីកិបគេងថវិការដ្ឋជាង ១,៥០០ លានរៀល គិតជាដុល្លារ ស្មើនឹង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយ របស់រដ្ឋជូនជនពិការក្រីក្រ នៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ផងដែរ។
ឯកឧត្តម បានបន្តថា ការប្រកាសឃាត់ខ្លួននេះបានធ្វើឡើងកាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដែលមន្រ្តីជំនាញបានធ្វើការស៊ើបអង្កេតក្នុងរឿងនេះ អស់រយៈពេល១២ ១៣ខែមកហើយ៕
អត្ថបទ៖ ចតុមុខ

