
ក្លិបបាល់ទាត់ AC Milan ក្រោមការដឹកនាំរបស់លោក Stefano Pioli គ្រូបង្វឹកជនជាតិអ៊ីតាលី វ័យ៥៧ឆ្នាំ បានធ្លាក់ចេញពីពានរង្វាន់ Coppa Italia ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដោយថ្វីជើង Torino ក្នុងលទ្ធផល ១-០ កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន San Siro។
១គ្រាប់ជ័យជម្នះរបស់ Torino ស៊ុតបញ្ចូលទីដោយកីឡាករ Ndary Adopo នៅនាទី ១១៤’ ក្នុងម៉ោងបន្ថែម ១៥នាទី២ដង ក្រោយស្មើគ្នា ០-០ ក្នុងម៉ោងធម្មតា ៩០នាទី។ ទោះបីសល់គ្នា ១០នាក់ក៏ដោយ បន្ទាប់ពីខ្សែការពារ Torino កីឡាករ Koffi Djidji ទទួលបានកាតក្រហមនៅនាទី ៧០’។

កម្មវិធីប្រកួត និងលទ្ធផលវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Coppa Italia៖
-AC Milan ០-១ Torino
–Inter Milan ២-១ Parma
-ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ Fiorentina ប៉ះ Sampdoria នៅកីឡដ្ឋាន Artemio Franchi
-ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ Roma ប៉ះ Genoa នៅកីឡដ្ឋាន Olimpico
-ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ Napoli ប៉ះ Cremonese នៅកីឡដ្ឋាន Diego Armando Maradona
-ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ Atalanta ប៉ះ Spezia នៅកីឡដ្ឋាន Atleti Azzurri d’Italia
-ថ្ងៃទី១៩ មករា ឆ្នាំ២០២៣ Lazio ប៉ះ Bologna នៅកីឡដ្ឋាន Olimpico
-ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ Juventus ប៉ះ Monza នៅកីឡដ្ឋាន Allianz។
គួរដឹងថាពានរង្វាន់ Coppa Italia ឬក៏ Coppa Italia Frecciarossa បង្កើតឡើងដំបូងនៅឆ្នាំ ១៩២២ ខណ: Juventus ឈ្នះពាននេះច្រើនជាងគេសរុប ២១លើក, Roma ឈ្នះ១៧លើក, Inter Milan និង AC Milan ឈ្នះ ១៤លើកដូចគ្នា៕


