រឿង​រ៉ាវ​របស់​ EunHyuk សមាជិក​ក្រុម​ Super Juniors ប្រាកដ​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​បង្ហូរ ទឹកភ្នែក​ ក្រោយ​គេ​បាន​ចេញ​មក​បង្ហើប​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​គេ​ទិញ​ផ្ទះ​ដ៏​ធំ​មួយ​​ ដើម្បី​បាន​រស់​នៅ​ជួប​ជុំ​គ្នា​ពិសេស​អ្នក​ម្ដាយ​នៅ​គ្រា​ចុង​ក្រោយ​។​​

​នៅ​ក្នុង​កម្មវិធី​ Mr. House Husband Season 2 ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១៩ មិថុនា​ កន្លង​ទៅ​ EunHyuk ឬ​ឈ្មោះ​ដើម​កំណើត​ Lee Hyuk-jae បាន​បង្ហើប​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​ខ្លួន​​ចាំ​បាច់​ត្រូវ​ទិញ​ផ្ទះ​ធំ​ ហើយ​មិន​ទិញ​ Apartment ប្រណិត​នៅ​ក្បែរ​ដង​ទន្លេ​ហាន​ ដូច​ជា​សមាជិក​ក្រុម​ផ្សេង​ទៀត​ ដោយ​សមី​ខ្លួន​បាន​ឱ្យ​ដឹង​ថា​

«ខ្ញុំ​គិត​ថា​ ខ្ញុំ​គួរ​តែ​នៅ​ជាមួយ​គ្រួសារ​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ប្រើ​លុយ​ពី​បញ្ជី​ ហើយ​ប្ដូរ​លុយ​មក​ជា​អចលនទ្រព្យ​»

​កម្មវិធី​​ក៏​បាន​បង្ហាញ​​ឱ្យដ​ឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​​បាន​ដឹង​ហើយ​មាន​អារម្មណ៍​ស្រណោះ​និង​សោក​សៅ​ ការ​ដែល​ EunHyuk ទិញ​ផ្ទះ​នេះ​ ​ដោយ​សារ​កាល​ពី​ឆ្នាំ​ ២០១៧ ម្ដាយ​របស់​គេ​ត្រូវ​បាន​គ្រូ​ពេទ្យ​វិនិច្ឆ័យ​ជំងឺ​ថា​ ម្ដាយ​គេ​មាន​ជំងឺ​រលាកួត​ធ្ងន់ធ្ងរ​ សាច់សួត​របស់​គាត់​នៅ​សល់​ត្រឹម ៣៧​% ប៉ុណ្ណោះ​។

«ខាង​មន្ទីរ​ពេទ្យ​បាន​ណែនាំ​ឱ្យ​ម៉ាក់​​បណ្ដុះ​សួត​ បើ​ម៉ាក់​ខ្ញុំ​បណ្ដុះ​សួត​ គាត់​អាច​នឹង​មាន​ជីវិត​រស់​បាន​យូរ​រហូត​ដល់​៧​ឆ្នាំ​»

Eunhyuk ថត​ជាមួយ​គ្រួសារ​ក្នុង​ទិវាគុណឪពុក

EunHyuk ក៏​បាន​ប្រាប់​ហេតុ​ផល​​ហតុផល​ពិត​ដែល​គេ​ត្រលប់​មក​រស់​នៅ​ជុំ​គ្រួសារ​ព្រោះ​ម៉ាក់​របស់​គេ​មាន​បញ្ហា​សុខ​ភាព​ ម្យ៉ាង​ទៀត​គ្រូពេទ្យ​មិន​ប្រាប់​គ្រួសារ​ឱ្យ​ដឹង​ពេលវេលា​ពិត​ប្រាកដ​នោះ​ទេ​ថា​ ម្ដាយ​របស់​លោក​សល់​ពេលវេលា​ប៉ុន្មាន​ទៀត​ គ្រាន់តែ​ប្រាប់​ឱ្យ​លោក​និង​គ្រួសារ​ ត្រៀម​ចិត្ត​។

សមាជិក​ក្រុ​ម Super Juniors រូប​នេះ​នៅ​ប្រាប់​ឱ្យ​ដឹង​​ទៀត​ថា​ ការ​ដែល​ខ្លួន​បាន​មក​នៅ​ផ្ទះ​ជិត​ម្ដាយ​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ជួយ​មើល​ថែ​ម្ដាយ ពេល​ណា​ដែល​គាត់​ក្អក​ខុស​ប្រក្រតី​ នឹង​បាន​ប្រញាប់​រត់​ចុះ​មក​ជួយ​មើល​ នៅ​រហូត​ដល់​ទុក​ចិត្ត​ហើយ​ម្ដាយ​របស់​លោក​​មិនអី ទើប​លោក​ត្រលប់​ទៅ​បន្ទប់​វិញ​។

ចំណែក​ម្ដាយ​របស់​ EunHyuk ក៏​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​កូន​ប្រុស​របស់​ខ្លួន​ថា​បារម្ភ​ពី​អ្នកស្រី​ប៉ុណ្ណា​

«EunHyuk គឺ​ជា​កូន​ប្រុស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ពេញ​ចិត្ត​និង​មាន​មោទកភាព​បំផុត​ ខ្ញុំ​ចង់​រស់​នៅ​ក្បែរ​កូន​ប្រុស​រហូត​ទៅ​ សេចក្ដី​សុខ​របស់​ខ្ញុំ​គឺ​បាន​រស់​នៅ​ក្បែរ​កូន​»

EunHyuk ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​ កាល​ពី​គេ​នៅ​ជា​សមាជិក​ក្រុម​ចម្រៀង​ Super Juniors គេ​ត្រូវ​រស់​នៅ​ជា​មួយ​សមាជិក​ក្រុម​រាប់​សិប​ឆ្នាំ​ ធ្វើ​ឱ្យ​មិន​បាន​រស់​នៅ​ជួបជុំ​ឪពុក​ម្ដាយ​

«ពេល​ខ្ញុំ​នៅ​ដើរ​ប្រូម៉ូត​ចម្រៀង​ក្នុង​ឋានៈ​ជា​សមាជិក​ Super Juniors ខ្ញុំ​ត្រូវ​រស់​នៅ​បែក​ពី​គ្រួសារ​ជិត​២០​ឆ្នាំ​ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អ្វី​ឱ្យ​អ្នក​មានគុណ​ខ្ញុំ​នោះ​ទេ​ ដូច្នេះ​ហើយ​គោល​ដៅ​ជីវិត​របស់​ខ្ញុំ​គឺ​ ខ្ញុំ​ត្រូវ​តែ​មើល​ថែ​គ្រួសារ​របស់​ខ្ញុំ​រហូត​ទៅ​»៕

​ប្រភព៖ Allkpop

Telegram-Troryorng
Share.