
ក្លិបបាល់ទាត់ Juventus ក្រោមការដឹកនាំរបស់លោក Massimiliano Allegri ឈានដល់វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Coppa Italia រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ Monza ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Allianz កាលពីរាត្រីថ្ងៃទី១៩ ឈានចូលព្រឹកថ្ងៃទី២០ ម៉ោងនៅកម្ពុជា វគ្គ១៦ក្រុមចុងក្រោយ។
លទ្ធផលវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Coppa Italia៖
-AC Milan ០-១ Torino
–Inter Milan ២-១ Parma
–Fiorentina ១-០ Sampdoria
–Roma ១-០ Genoa
-Napoli ២-២ Cremonese (Cremonese ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៤)
–Atalanta ៥-២ Spezia
–Lazio ១-០ Bologna
–Juventus ២-១ Monza។
ខាងក្រោមជាវីដេអូហាយឡាយវគ្គ១៦ក្រុមចុងក្រោយ Coppa Italia៖
វគ្គ៨ក្រុមចុងក្រោយ៖
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ Inter Milan vs Atalanta
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ Roma vs Cremonese
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ Fiorentina vs Torino
ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ Juventus vs Lazio។
គួរដឹងថាពានរង្វាន់ Coppa Italia ឬក៏ Coppa Italia Frecciarossa បង្កើតឡើងដំបូងនៅឆ្នាំ ១៩២២ ខណ: Juventus ឈ្នះពាននេះច្រើនជាងគេសរុប ២១លើក, Roma ឈ្នះ១៧លើក, Inter Milan និង AC Milan ឈ្នះ ១៤លើកដូចគ្នា៕


