រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ការបើកដំណើរការផ្សារឯកជនឡើងវិញនេះ ចាប់ផ្តើមពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១នេះហើយ។
ដោយឡែក ផ្សារមិនរៀបរយ មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕




