រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃនេះបានសម្រេចបិទផ្សារលើធំថ្មីជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៤ខែមិថុនារហូតដល់ ថ្ងៃទី៧ ខែកក្កដា ខាងមុខនេះក្នុងគោលបំណងធានាដល់គ្រប់គ្រងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត។



