គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្តទាំងអស់ត្រូវម្ចាស់ការនិងទទួលខុសត្រូវ ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបនិងដោះស្រាយនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀនដោយប្រកាន់ឲ្យបានខ្ជាប់ខ្ជូននិងអនុវត្តឲ្យមានប្រសិទ្ធភាពនូវទិសស្លោកប្រយុទ្ធប្រឆាំង គ្រឿងញៀន”៣កុំ ១រាយការណ៍”។
នេះគឺជាការំលឹករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែននៅក្នុងសារលិខិត ចូលរួមអបអរវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវរៀបចំឡើងក្រោមប្រធានបទ «ចែករំលែកព័ត៌មានពិតពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត»។
ទិសស្លោកប្រយុទ្ធប្រឆាំង គ្រឿងញៀន”៣កុំ ១រាយការណ៍”រួមមាន៖
-១.កុំពាក់ព័ន្ធ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិតនិងកុំប្រើប្រគ្រឿងញៀន។
-២.កុំអន្តរាគមន៍ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន
-៣. កុំលើកលែង មានន័យថា កុំបន្ធូរបន្ថយការអនវុត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនវុត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរពនិងអនុវត្តច្បាប់។
-ចំណែក ១រាយការណ៍ គឺត្រូវផ្តល់ព័ត៌មានដល់សមត្ថកិច្ចពីបញ្ហាគ្រឿងញៀនដែលយើងបានដឹង៕





