ក្រសួងសុខាភិបាលបានជូនដំណឹងថា យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ១៩ចំនួន៦៩៩នាក់និងអ្នកជាសះស្បើយចំនួន៧៥៩នាក់។

នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១នេះដែរ មានអ្នកជំងឺកូវីដ១៩ចំនួន១៦នាក់បន្ថែមទៀតបានបាត់បង់ជីវិត។

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៦,០៦៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤០,៧៦៩នាក់ និងស្លាប់សរុបចំនួន ៥០៩នាក់៕

Share.