បុរស​សង្ហា​​ ជា​តារា​សម្ដែង​មាន​ដើម​កំណើត​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក​ ខាត់ វ៉ៃ​ហាំង​ កាល​ពី​រាត្រី​ម្សិលមិញ​នេះ​ (២៧ មិថុនា ២០២១) ​បាន​បង្ហោះ​រូប​ថត​ស្អាត​ចំនួន​ ៥​សន្លឹក​ ដែល​លោក​បាន​​បញ្ជាក់​ថា​នៅ​ខ្លោង​ទ្វារ​​ខ្មោច​​ព្រម​ទាំង​រៀបរាប់​ពី​ប្រវត្តិ​របស់​ខ្លោង​ទ្វារ​នេះ​ផង​ដែរ​។

សូម​ចុច​អាន​ ពិត​អត់ ​ឮ​ល្ហិចល្ហៀង​​​រឿង ​«​ស្នាម​ស្នេហ៍​សមុទ្រ​រាម»​ ​ត្រៀម​​បញ្ចាំង​លើ​ទូរទស្សន៍ ​PNN?​

យោង​តាម​ការ​បង្ហោះ​របស់​ផេក​លោក​ ខាត់​ វ៉ៃ​​ហាំង ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ «ខ្លោង​ទ្វារ​ខ្មោច​ គឺ​​ជា​ខ្លោង​ទ្វារ​​​ខាង​កើត​នៃ​រាជធានី​អង្គរ​ធំ​ (រាជធានី​នេះ​បាន​កសាង​ឡើង​តាំង​ពី​ចុង​ស.វទី​៩​ ដោយ​ព្រះ​បាទ​យសោ​វរ្ម័ន​ទី​១​ ដែល​ពី​មុន​មាន​ឈ្មោះ​ថា​ យសោធរបុរៈ​ ឬ​គ្រីយ​សោធរបុរៈ តាម​សិលា​ចារឹក​សម័យ​កណ្ដាល​ ប្រជានុរាស្ត្រ​ខ្លះ​ទៀត​​ហៅ​ថា​ មហានគរ​ ឬ​ ឥន្ទ្រ​ប្រ័ស្ថ​បុរី​​»។

តួ​​ឯក​ប្រុស​ពី​ភាពយន្ត​ភាគ​ «ស្នាមស្នេហ៍​សមុទ្រ​រាម​» ដែល​នឹង​ត្រៀម​បញ្ចាំង​នឹង​ស្ថានីយ​ទូរទស្សន៍​​​ភីអិនអិន​ រូប​នេះ​ក៏​បា​​ន​ភ្ជាប់​ជាមួយ​នឹង​ Hashtag ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​​ជា​​ខេមរភាសា​ដែរ​ថា​ ឋាន​សួគ៌​​នៅ​កម្ពុជា​​ (Paradise in Cambodia) ដែល​មាន​ន័យ​បញ្ជាក់​​ទឹក​ដី​សុវណ្ណ​ភូមិ​របស់​យើង​​មាន​កន្លែង​ស្រស់​ស្អាត​ច្រើន​ ដែល​ប្រៀប​ប្រដូច​បាន​ទៅ​នឹង​ឋានសួគ៌​ដូច្នេះ​ដែរ​។

ចង់​ដឹង​ថា​ខ្លោង​ទ្វារ​ខ្មោច​ ស្រស់ស្អាត​ និង​ មិនគួរ​ឱ្យ​ខ្លាច​ដូច​ជា​ឈ្មោះ​យ៉ាង​ណា​នោះ​សូម​ទស្ស​នា​រូប​ភាព​ខាង​ក្រោម​​៖​

Telegram-Troryorng

Share.