មានករណីហិង្សារហូតឈានដល់ការផ្ទុះអាវុធ៣គ្រាប់ រវាងជនជាតិចិន និង សន្តិសុខកាស៊ីណូទឹងស៊ីង បណ្តាលឲ្យបែកកញ្ចក់ទ្វាចូលកាស៊ីណូអស់មួយផ្ទាំងនិងពុំបណ្តាលឲ្យមានមនុស្សរងរបួសនោះឡើយ ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី០២.០៧.២០២១ នៅចំណុចកាស៊ីណូទឹងស៊ីង ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចម្ងាយប្រហែលជាងមួយម៉ែត្រពីប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២។
លោកតី វិសាល អធិការក្រុងព្រះសីហនុបានឲ្យដឹងថា ករណីនេះផ្តើមចេញពីជនជាតិចិនបានចេញចូលក្នុងក្រុមហ៊ុនកាស៊ីណូខាងលើដោយគ្មានការអនុញ្ញាត និងគ្មានកាតត្រឹមត្រូវទើបសន្តិសុខឃាត់សួរនាំមិនឲ្យចេញពីក្រុមហ៊ុន។ ក្រោយមកជនជាតិចិននោះ ខឹងក៏ផ្ទះអាវុធ២ទៅ៣គ្រាប់ បាញ់សំដៅទៅលើទ្វាច្រកចេញចូលការស៊ីណូ តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួស រួចឡើងរថយន្តគេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ននគរបាលនៃអធិការក្រុងព្រះសីហនុ បាននាំខ្លួនសន្តិសុខម្នាក់ទៅសួរនាំនិង កំពុងបន្តនីតិវិធីស្រាវជ្រាវរកមុខរកជនបង្កជាបន្តទៀត៕




អត្ថបទ៖តោពីរ
